khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយនឹងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំង៩ឃុំ ខេត្តស្វាយរៀង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយ ឯកឧត្តម គឹម ធា និងឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំង៩ឃុំ នៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តការងារ ការគាំទ្រការអភិវឌ្ឍនានា ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានា ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ធ្វើសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក និងឃុំ សរុបចំនួន ៧៤នាក់ ក្នុងនោៈស្រ្តីចំនួន ១៦នាក់ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ។
    ក្នុងឱកាសនោះ គណៈប្រតិភូបានឧបត្ថម្ភថវិកាជូនស្រុកចំនួន ១លានរៀល និងឃុំទាំង១១ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយក្នុងមួយឃុំៗទទួលបានថវិកាចំនួន ១លាន ២សែនរៀល សរុបថវិកាចំនួន១១លាន ៨សែនរៀល ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក